រស់និងស្លាប់សុទ្ធតែស្ថិតនៅក្នុងធម៌ព្រះពុទ្ធ ②
ដោយព្រះគ្រូនីវ៉ាណូ នីជីកុ
ព្រះប្រធានរីស្ហូកូសេកៃ
小.png)
រិះគិតនៅខួបលើកទី១២០នៃកំណើតរបស់ព្រះស្ថាបនិកកៃសូសាម៉ា
ឆ្នាំនេះគឺជាខួបលើកទី១២០នៃកំណើតព្រះស្ថាបនិកកៃសូសាម៉ានៃអង្គការរបស់យើង។ថ្មីៗនេះមាននរណាម្នាក់សួរខ្ញុំព្រះករុណាអាត្មាភាពថា”តើពាក្យសម្ដី សកម្មភាពឬស្មារតីរបស់ស្ថាបនិកកៃសូសាម៉ាដែលសមាជិកអង្គការយើងគួរទទួលជាមរតកមានអ្វីខ្លះ?” ខ្ញុំព្រះករុណាអាត្មាភាពបានចែករំលែកគំនិតរបស់ខ្ញុំព្រះករុណាដោយស្មោះត្រង់ដូចខាងក្រោមនេះ៖
“ដោយសារមនុស្សគ្រប់គ្នាមានបុគ្គលិកលក្ខណៈ ចំណុចខ្លាំង និងរបៀបរស់នៅខុសៗគ្នា ស្ថាបនិកកៃសូសាម៉ាលោកមានរបៀបរស់នៅរបស់លោករីឯយើងម្នាក់ៗវិញអ្វីដែលសំខាន់សម្រាប់យើងគឺធ្វើយ៉ាងណាឱ្យអាចប្រើប្រាស់ចំណុចខ្លាំងរបស់យើងឱ្យអាចធ្វើអ្វីជាប្រយោជន៍ដល់អ្នកដទៃបាន”។
ព្រះពុទ្ធសក្យមុនីគោតមបានបន្សល់ទុកពាក្យថា “ចូរធ្វើជាពន្លឺបំភ្លឺខ្លួនឯង ហើយយកព្រះធម៌ធ្វើជាប្រទីបបំភ្ឡឺផ្លូវ”ដល់សាវ័កទាំងអស់របស់ព្រះអង្គ។ដូចដែលពាក្យទាំងនេះបានបង្ហាញស្រាប់ គឺយើងត្រូវពឹងផ្អែកទៅលើការបង្រៀនប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធដែលយើងបានរៀនសូត្រក្រោមការណែនាំរបស់ស្ថាបនិកកៃសូសាម៉ារបស់យើងនិងពឹងផ្អែកលើខ្លួនយើងផ្ទាល់ដែលមានធាតុព្រះពុទ្ធនៅក្នុងខ្លួនដើម្បីបំភ្លឺអ្នកដែលនៅជុំវិញខ្លួនយើងដោយពន្លឺ សេចក្តីសប្បុរស និងភាពកក់ក្តៅតាមរបៀបដ៏ល្អបំផុតដែលយើងអាចធ្វើទៅបាន។
ក៏ប៉ុន្តែទោះបីជាយើងយល់ពីសារៈសំខាន់នៃ “ការធ្វើជាពន្លឺបំភ្លឺខ្លួនយើង និងយកព្រះធម៌ធ្វើជាប្រទីបបំភ្លឺផ្លូវ”ក៏ដោយក៏យើងច្រើនតែមើលលែងឃើញពីច្បាប់ឬវិន័យដែលគ្រប់ គ្រងកាយនិងចិត្តរបស់យើងដោយសារតែបំណងប៉ងប្រាថ្នាឬលោភៈនិងកំហឹង។ ដូច្នេះ មិនត្រឹមតែនៅថ្ងៃខួបដូចជា”ការប្រារព្ធខួបកំណើតរបស់ស្ថាបនិកកៃសូសាម៉ា” ប៉ុណ្ណោះទេ ប៉ុន្តែជារៀងរាល់ថ្ងៃការឆ្លុះបញ្ចាំងឬការធ្វើស្វៃត្រិះរិះពីស្មារតីព្រះពោធិសត្វនៃព្រះធម៌បទុមសូត្រនិងទម្លាប់រស់នៅដោយអារម្មណ៍ថ្មីថ្មោងជារៀងរាល់ថ្ងៃជាការសំខាន់ណាស់។ដបើធ្វើដូច្នេះបានយើងអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបណ្តើររស់នៅជីវិតដែលបន្តបំភ្លឺអ្នកដែលនៅជុំវិញខ្លួនយើងយ៉ាងភ្លឺស្វាងបណ្តើរបាន។
អត្ថន័យនៃជីវិតដែលបានកើតមកក្នុងលោកនេះ
កាលពីខែមុនខ្ញុំព្រះករុណាអាត្មាភាពបាននិយាយថា “យើងកំពុងតែរស់នៅ ‘ជីវិតអមតៈអស់កល្បជានិច្ច’ ចាប់តាំងពីសកលលោកកកើតមក”។ នៅក្នុងតំណាក់ការនៃជីវិតដ៏វែងនោះ ឥឡូវនេះយើងកើតមកក្នុងលោកនេះជាមនុស្ស។ ទោះជាយ៉ាងណាក៏ដោយ ជីវិតយើងឥឡូវនេះគ្រាន់តែជាពេលវេលាដ៏ខ្លីមួយនៅក្នុង “ជីវិតអមតៈអស់កល្បជានិច្ច” របស់យើង។ គឺជីវិតសព្វថ្ងៃរបស់យើងនេះវាដូចជាពន្លឺតូចមួយភ្លឹបដែលភ្លឺនៅលើខ្សែបន្ទាត់នៃពេលវេលាដែលលាតសន្ធឹងពីអតីតកាលដ៏យូរលង់ទៅអនាគតកាលដ៏វែងឆ្ងាយ។
ដូច្នេះតើហេតុអ្វីបានជាយើងទៅជាជ្រើសរើសដោយចេតនាមកកើតក្នុងលោកដែលជា”សហាលោកឬពិភពលោកនៃទុក្ខវេទនា”ទោះបីជាគ្រាន់តែមួយភ្លឹបក៏ដោយបែបនេះ? ព្រះធម៌បទុមសូត្រចែងថា យើង “បានមកចាប់បដិសន្ធិនៅក្នុងលោកនេះដោយចេតនាដោយបំណងប្រាថ្នារបស់យើង”។ តើយើងប្រាថ្នាអ្វីដែលកើតមកនេះ? ចម្លើយគឺរែកពុនសេចក្តីប្រាថ្នារបស់ព្រះពុទ្ធដែលចង់ជួយសង្គ្រោះអ្នកដែលរងទុក្ខវេទនា។ ដូច្នេះ យើងស្វែងរកមាគ៌ាដើម្បី”ឱ្យអាចកាត់បន្ថយទុក្ខវេទនារបស់យើងនិងរបស់អ្នកដទៃទោះបីជាតិចតួចក្តីក៏ដោយ” ហើយព្យាយាមដោយបំណងប្រាថ្នាឱ្យមាន “ពិភពលោកមួយដែលមនុស្សគ្រប់គ្នាអាចរស់នៅក្នុងភាពសុខដុមរមនានិងសុភមង្គលជាមួយគ្នា” —- នេះគឺជាជីវិត និងអត្ថន័យនៃការកើតមកជាមនុស្សក្នុងលោកនេះរបស់យើង”។
ម្យ៉ាងទៀតអ្នកខ្លះពណ៌នាអំពីកំណើតក្នុងជាតិនេះថាជា “កន្លែងបណ្ដោះអាសន្នសម្រាប់ការលូតលាស់នៃព្រលឹង” ដែលហាក់ដូចជាភ្ជាប់ទៅនឹងរបៀបរស់នៅ និងទស្សនៈនៃជីវិតដែលខ្ញុំព្រះករុណាអាត្មាភាពបាននិយាយច្រើនដងពីមុន៖ “ព្យាយាម ព្យាយាម ព្យាយាមរហូតដល់ស្លាប់ ហើយព្យាយាមជាថ្មីម្តងទៀតនៅពេលដែលចាប់ជាតិជាថ្មី”។ សម្រាប់យើង ជីវិតដែលកើតក្នុងជាតិនេះមកក្នុងលោកនេះគឺជាទីកន្លែងនិងពេលវេលាដ៏មានតម្លៃមួយដើម្បីជួបប្រទះនឹងសេចក្តីសប្បាយរីករាយនិងទុក្ខព្រួយ ព្រមទាំងការរីកចម្រើនជាមនុស្ស។
សូមបញ្ជាក់ជាថ្មីដដែលៗម្តងទៀតថាជីវិតជាតិនេះគ្រាន់តែជាពេលវេលាដ៏ខ្លីមួយប៉ប្រិចនៅក្នុងដំណើរនៃ”ជីវិតអមតៈអស់កល្បជានិច្ច”តែប៉ុណ្ណោះ។ សាស្ត្រាចារ្យសាជី ហារឹអូ ដែលខ្ញុំព្រះករុណាអាត្មាភាពបានណែនាំកាលពីខែមុន បាននិយាយថា អ្វីៗទាំងអស់អំពីជីវិតរបស់មនុស្សត្រូវបានបង្រួមឱ្យទៅជាពេលវេលាតែមួយប៉ប្រិចនោះ។
លើសពីនេះទៅទៀត បើយើងពិចារណារួមនូវគំនិតថាយើងត្រូវបានប្រទានឱ្យមានជីវិតដ៏មានតម្លៃគួរឱ្យដឹងគុណហើយបានកើតមកក្នុងលោកនេះដោយបំណងប្រាថ្នាផ្ទាល់របស់យើងៗមិនមានពេលវេលាឯណាទៅគិតពីមោទនភាពឬពីការចំណេញខាតកំប៉ិកកំប៉ុកនៅក្នុងជាតិនេះទេ។យោលទៅតាមពាក្យសម្តីរបស់កវីនិពន្ធមីយ៉ាហ្សាវ៉ាគេនជីដែលនិយា យថា”ដរាបណាពិភពលោកទាំងមូលមិនមានសុភមង្គលទេសុភមង្គលរបស់បុគ្គលក៏មិនអាចមានទៅរួចដែរ ” ជាមួយនឹងស្មារតីនៃព្រះពោធិសត្វដែលមាននៅក្នុងចិត្តរបស់យើងថាយើងមិនត្រូវភ្លេចចិត្តអាណិតអាសូរនិងសមានចិត្តចំពោះអ្នកដែលរស់នៅក្នុងសម័យកាលជាមួយយើងនិងត្រូវរស់នៅជាមនុស្សដែលនាំសេចក្តីសប្បាយរីករាយដល់មនុស្សជាតិដែលចែករំលែកពេលវេលាជាមួយគ្នាទេ។នេះគឺជា”ហេតុផលសម្រាប់ការចាប់កំណើតមកជាមនុស្ស” នៅលើផែនដីនេះ។
កវី គឹបូតា គុហូ បាននិយាយថា “ត្រូវសង្កេតមើលខ្លួនឯងដោយផ្អែកលើមហាទស្សនៈនៃចក្រវាលនិងពាក្យប្រៀនប្រដៅនៃព្រះពុទ្ធនិងព្រះអទិទេពនានា”។ នៅពេលដែលយើងចារទស្សនៈវិស័យចក្រវាលនិងវដ្តជីវិតអមតៈដ៏អស់កល្បទុកក្នុងបេះដូងទៅ យើងអាចជម្នះលើក្តីបារម្ភនៃជីវិតនិងសេចក្តីស្លាប់ហើយពង្រឹងការតាំងចិត្តរបស់យើងក្នុងការរស់នៅជីវិតឱ្យបានពេញលេញបំផុត។
“កូសេ” លេខខែវិច្ឆិកា ឆ្នាំ២០២៦