រស់ និងស្លាប់ នៅក្នុងក្របខ័ណ្ឌនៃព្រះធម៌ដ៏អស្ចារ្យ (១)
ដោយព្រះគ្រូនីវ៉ាណូ នីជីកុព្រះប្រធានអង្គការរីហ្សកូសេកៃ ជម្នះលើ «សេចក្ដីស្លាប់» “ចំណុចសំខាន់នៃការប្រតិបត្តិព្រះធម៌ក្នុងព្រះពុទ្ធសាសនាគឺការ«ឈានទៅឱ្យហួសពីឬការយកឈ្នះលើកើត ចាស់ ឈឺ ស្លាប់»”។ នេះគឺជាឃ្លាមួយដែលដកស្រង់ចេញពីការសម្តែងព្រះធម៌របស់ស្ថាបនិកកៃសូសាម៉ាអំពីទស្សនៈរបស់ព្រះពុទ្ធសាសនាទៅលើជីវិតនិងសេចក្ដីស្លាប់របស់មនុស្ស។ ដោយសារតែ «សេចក្ដីស្លាប់» ជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយនៅក្នុងជីវិតរបស់មនុស្ស ការ «ឈានទៅឱ្យហួសពី» ឬការយកឈ្នះលើក្តីកង្វល់ ការភ័យខ្លាច និងទុក្ខវេទនាដែលពាក់ព័ន្ធនឹងវា (ដូចជាថាតើនឹងមានអ្វីកើតឡើងក្រោយពេលស្លាប់ឬក៏ថាខ្ញុំខ្លាចស្លាប់ណាស់ ខ្ញុំមិនចង់ស្លាប់ទេដែលជាការភ័យខ្លាចចំពោះសេចក្ដីស្លាប់) គឺជាផ្នែកដ៏សំខាន់មួយនៃមាគ៌ាព្រះពុទ្ធសាសនា។ ការអប់រំកាយ និងចិត្ត ព្រមទាំងការប្រាថ្នានូវសុភមង្គលសម្រាប់ខ្លួនឯង និងអ្នកដទៃ ស្របពេលដែលសម្រេចបាននូវសន្តិភាពផ្លូវចិត្តគឺជាសេចក្តីព្យាយាមនៅក្នុងមាគ៌ាព្រះពុទ្ធសាសនា។ ពាក់ព័ន្ធនឹងទស្សនៈ «រស់ និងស្លាប់» ដែលជាចំណុចសំខាន់មួយនៃមាគ៌ាព្រះពុទ្ធសាសនា ខ្ញុំព្រះករុណាអាត្មាភាពធ្លាប់បាននិយាយថាសេចក្តីស្លាប់ថាគឺជាការវិលត្រឡប់ទៅកាន់ស្រុកកំណើតដែលមានឈ្មោះថា «មហាជីវិតដ៏អស្ចារ្យ»វិញផងម្យ៉ាងទៀតផ្អែកទៅលើសំណេររបស់សាស្ត្រាចារ្យសាជី ហារឹអូ ដែលជារូបវិទ្យាទ្រឹស្តីវិទូ ខ្ញុំព្រះករុណាអាត្មាភាពបានបង្ហាញពីទស្សនៈនៃជីវិតថាជីវិតរបស់យើងគឺជាអ្វីដែលផ្ជាប់ទៅជាខ្លួនមួយជាមួយនឹងចក្រវាល។ «បើនិយាយឱ្យជ្រុលបន្តិចទៅ គឺថាយើងរាល់គ្នាកំពុងរស់នៅជីវិតអមតៈជារៀងរាល់ថ្ងៃ»។ នៅពេលដែលយើងមើលទៅ «ជីវិត» ពីទស្សនៈចក្រវាល ដែលស្របនឹងការបង្រៀននៃព្រះធម៌បទុមសូត្រដែរ យើងនឹងឃើញថាយើងទាំងអស់គ្នារស់នៅ «ជីវិតអមតៈ» ដែលបន្តពីអតីតកាលចាប់តាំងពីការកកើតនៃចក្រវាលរហូតទៅដល់អនាគតកាល។ ប្រសិនបើយើងទទួលយកទស្សនៈនេះ សេចក្តីស្លាប់នឹងមិនមែនជាអ្វីដែលត្រូវខ្លាចនោះទេ ហើយការថប់បារម្ភ និងការព្រួយបារម្ភទៅលើសេចក្តីស្លាប់នឹងត្រូវបានបន្ធូរបន្ថយខ្លះ។ មីយ៉ាហ្សាវ៉ា គេនជី ជាកវីនិពន្ធម្នាក់ដែលប្រឈមនឹងសេចក្តីស្លាប់នៅនឹងមុខពិតៗហើយបានជម្នះលើទុក្ខវេទនានៃរស់និងស្លាប់តាមរយៈជំនឿទៅលើព្រះធម៌បទុមសូត្រដែលអធិប្បាយថាជីវិតរបស់ព្រះពុទ្ធអមតៈ។ នៅក្នុងកំណាព្យមួយដែលចាប់ផ្តើមដោយ “ខ្ញុំក៏នឹងស្លាប់ / ថ្ងៃនេះ ឬថ្ងៃស្អែក” […]
View More